Coffe Time

It's always Coffee Time!

Sunday, December 25, 2016

មុខងារសំខាន់ៗក្នុងការរៀបចំអង្គភាព

ពន្យល់អំពីមុខងារសំខាន់ៗក្នុងការរៀបចំអង្គភាព
 
​​ មុខងារនៅក្នុងអង្គភាពមានដូចជា៖​ Sale and Marketing, Manufacturing and Product, Finance, Accounting and Human Resource ។
  • Sale and Marketing ​                   :     បញ្ជេញផលិតផលនិង  សេវាកម្ម របសក្រុមហ៊ុន ​​​​​​​​​​​​ចូរ​​​​​ទៅ​​​​​                                            ​​​​​​​​​​​​              ក្នុង​​​​​​​ទីផ្សារ។

  • Manufacturing and Product       :     ផលិតចេញនូវផលិតផល និង​សេវាកម្ម​។

  • Finance                                       :   រៀបចំធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន(​ សាច់ប្រាក់​,សន្និធិ​​​,​                                                         មូលបទាប្បបត្រ..)។

  • Accounting                                 :     រក្សាទុករបាយការណ៍ហិរវត្ថុ ( វិក័យប័ត្រ,     ​​​​​​​​​​​​​​                   ​​                                                          ការបច្ចញ សាច់ប្រាក់, សែក,លំហូរសាច់ប្រាក់..........)។

  • HumanResource                         :   អភិវឌ្ឍន៍និងរក្សាទុកកំលាំងពលកម្មរទុកនូវរបាយ ការណ៍
​​​​​​​​​​​​​​​​​​​​​​​​​​​​​                                                                     ទាក់ទងនិយោជិក។

រំលឹកមេរៀន

​​​​​​​​​​​                                                                           រំលឹកមេរៀន
​​​ ចម្លើយ​​ទី៦
នៅក្នុង Internet យើងអាចធ្វើបានជាច្រើន​ចំនុចប៉ុន្តែ​នាងខ្ញុំសុំលើកយកចំនុចខ្លះដូចខាងក្រោម
  • Communication and collaborate         :         ការផ្ញើមែលតាមប្រពន្ធ័អេឡិចត្រូនិចដូចជា សារ​                                                                       ឯកសារ និងសន្និសិទផ្សេងៗ។
  • Access information                             :          ស្រាវជ្រាវរក​ឯកសារ​​ ប្រពន្ធ័ផ្ទុកទិន្ន័យ
                                                                                 សៀវភៅកាតាឡុក អានខិត្តបណ័្ណផ្សព្វផ្សាយ​                                                                                 តាមប្រពន្ធ័អ៊ិនធើណែត សៀវភៅកត់ត្រា​    ​   ​   ​​​​ ​​​​​​​​​​​​​​​​                                                                                 មួយចំនូន និង​ ផ្សព្វផ្សាយពាណិជ្ជកម្ម ។
  • Participate in discussions    ​               :          ចូររួមក្នុងការពិភាក្សា ពិភាក្សាជាក្រុម ជាសម្លេង។

  • Supply information                            :          គ្រប់គ្រងពត៌មាន​ ការផ្លាសប្តូរឯកសារនៅក្នុង
                                                                                 ក្នុងកុំព្យូទ័រ កម្មវិធីកុំ​ព្យូទ័រ សង់ក្រាហ្វិច
                                                                                 សម្លេង ឫ វីដីអូ ។      

 Access information                                     :           ស្រាវជ្រាវឯកសារប្រពន្ធ័ផ្ទុកទិន្ន័យ
                                                                                សៀវភៅកាតាឡុក អានខិត្តបណ័្ណផ្សព្វផ្សាយតាម​                                                                                ប្រពន្ធ័អ៊ិនធើណែត សៀវភៅកត់ត្រា មួយចំនូន​                                                                                និង ផ្សព្វផ្សាយពាណិជ្ជកម្ម ។
  • Find entertainment                                 :          លេងវីឌីអូហ្គេម មើលវីឌីខ្លីៗ ស្តាប់ចម្រៀង
  •                                                                                 អានការបង្ហាញ​ ពីទស្សនាវដ្តី និង សៀវភៅ។
  • Exchange business transactions             :          ការផ្សព្វផ្សាយលក់ និង ទិញផលិតផល​ និង
  •                                                                                 សេវាកម្ម​ លើអ៊ិនធើណែត។

    រំឭកមេរៀនMIS


    1. ក្រុមហ៊ុនជាច្រើនប្រើប្រព័ន្ធព័ត៌មាន ដើម្បីរស់រាន និងទទួលបានជោគជ័យ ប្រព័ន្ធព័ត៌មានអាចជួយឱ្យក្រុមហ៊ុនជាច្រើនពង្រីកសក្ដានុពលទៅទីតាំងឆ្ងាយៗ ដោយធ្វើការផ្ដល់នូវផលិតផល និងសេវកម្មថ្មីៗ កែទម្រង់ការងារ និងចរន្តការងារ ហើយធ្វើឱ្យមានការផ្លាស់ប្ដូរយ៉ាងល្អប្រសើរបំផុត នូវមធ្យោបាយ ដែលពួកគេអាចធ្វើអាជីវកម្មបាន។
    2. កត្តាដែលធ្វើឱ្យពិភពលោកមានការផ្លាស់ប្ដូរធ្វើការពាណិជ្ជកម្ម​មាន បម្រែបម្រួលទី១គឺការលេចឡើង និងការពង្រីកនៃសេដ្ឋកិច្ចសកល។ បម្រែបម្រួលទី២គឺ ការផ្លាស់ប្ដូរនៃសង្គម និងសេដ្ឋកិច្ចបែបឧស្សាហកម្មឱ្យចូលទៅក្នុងសេដ្ឋកិច្ចសេវកម្ម ផ្អែកលើព័ត៌មាន និងចំណេះដឹង។ បម្រែបម្រួលទី៣ គឺជាការផ្លាស់ប្ដូរនូវសហគ្រាស ពាណិជ្ជកម្ម។ បម្រែបម្រួលទី៤ គឺការលេចឡើងនូវក្រុមហ៊ុនទំនើប។
    3. ប្រព័ន្ធព័ត៌មាន គឺជាសំណុំនៃធាតុផ្សំ ដែលជាប់ទាក់ទងគ្នាដែលប្រមូល និងទទួលមកវិញ ដំណើរការ រក្សាទុក ហើយចែកចាយព័ត៌មាន ដើម្បីគាំទ្រការធ្វើសេចក្ដីសម្រេចចិត្ត ការសហប្រតិបត្តិការ និងការត្រួតពិនិត្យនៅក្នុងអង្គភាព។ ព័ត៌មាន មានន័យថាជាទិន្ន័យ ដែលបញ្ចូលក្នុងទម្រង់មួយដែលមានអត្ថន័យ និងមានប្រយោជន៍ដល់មនុស្សជុំវិញខ្លួន។ ទិន្ន័យ គឺជាសង្វាក់នៃព័ត៌មានដើម ដែលតំណាងឱ្យព្រឹត្តិការណ៍កើតឡើងក្នុងអង្គភាព ឬក៏បរិយាកាសដែលអាចមើលឃើញមុនពេលដែលពួកវាត្រូវបានគេរៀបចំចូលទៅក្នុងទម្រង់មួយដែលមនុស្សអាចមើលយល់ និងប្រើប្រាស់បាន។
    4. អ្នកគ្រប់គ្រងត្រូវដឹងពីការប្រកួតប្រជែងក្នុងបរិយាកាសអាជីវកម្ម ហើយពួគេកំណត់នូវយុទ្ធសាស្ដ្រក្រុមហ៊ុន ដើម្បីឆ្លើយតបនឹងចែកធនធានមនុស្ស និងហិរញ្ញវត្ថុ ដើម្បីសម្រេចឱ្យបាននូវយុទ្ធសាស្ដ្រ​ ហើយនឹងសម្របសម្រួលការងារ។ ហើយការគ្រប់គ្រងបែងចែកជា៣កម្រិត៖ Senior Manager (ជាអ្នកធ្វើការសម្រេចចិត្តជាយុទ្ធសាស្ដ្ររយៈពេលវែង អំពីផលិតផល និងសេវាត្រូវផលិត) Middle Manager​​ (អនុវត្តន៍កម្មវិធី និងផែនការរបស់អ្នកគ្រប់គ្រងថ្នាក់ខ្ពស់) Operational Manager (ទទួលខុសត្រូវក្នុងការត្រួតពិនិត្យសកម្មភាពប្រចាំថ្ងៃ។​
    5. នៅលើInternetយើងអាចធ្វើបានជាច្រើននូវមុខងារ៖​ Communication and Collaborate (អាចផ្ញើរសារអេឡិចត្រូនិច ទិន្នន័យ ឯកសារ និងការនិយាយឆ្លើយឆ្លងតាមប្រព័ន្ធអេឡិចត្រូនិច) Access Information (ស្រាវជ្រាវឯកសារ ទិន្ន័យ ប្រព័ន្ធផ្ទុកទិន្ន័យ និងកាតាឡុកផ្សេងៗ អានសៀវភៅតាមប្រព័ន្ធអេឡិចត្រូនិច ហត្ថកម្ម នឹងផ្សព្វផ្សាយពាណិជ្ជកម្ម) Participate in Dscussions​ (ចូលរួមកិច្ចពិភាក្សាជាអន្តរក្រុម ​ការបញ្ចូនសម្លេង) Supply Inormation (ការផ្ទេរឯកសារ កម្មវិធីកុំព្យូរទ័រ ក្រាហិ្វច ចលនា សម្លេង ឬវីដេអូ) Find Entertainment (លេងហ្គេម មើលវីដេអូខ្លីៗ ស្ដាប់សម្លេង និងតន្ត្រី អានព័ត៌មាន ឬព្រឹត្តិការណ៍តាមរយៈទស្សនាវដ្ដី ឬសៀវភៅ តាមអ៊ីនធីណេត) Exchange Business Transaction (ផ្សព្វផ្សាយ ធ្វើការលក់ និងទិញទំនិញ ឬសេវកម្ម)​។
    6. គុណសម្បត្តិនៃការប្រើប្រាស់ប្រព័ន្ធព័ត៌មាន៖ ប្រព័ន្ធព័ត៌មាន អាចធ្វើការគណនាឬដំណើរការសន្លឹកការងារលឿនជាងមនុស្ស។ ប្រព័ន្ធព័ត៌មានអាចជួយក្រុមហ៊ុនរៀនសូត្របានច្រើនអំពីលក្ខខណ្ឌទិញលក់ ហើយនឹងការនិយមចូលរបស់អតិថិជនរបស់ពួកគេ។ ប្រព័ន្ធព័ត៌មានអាចផ្ដល់ឱ្យប្រសិទ្ធភាពថ្មីតាមរយៈសេវាដូចជា ATM, Telephone System, អាកាសយានដ្ឋាន គ្រាប់គ្រងដោយកុំព្យូរទ័រ ហើយនឹងឧបករណ៍ស្ទង់អាកាសធាតុ។ ប្រព័ន្ធព័ត៌មាន អាចជួយឱ្យមានលទ្ធភាពក្នុងការវះកាត់ វិទ្យាសាស្ដ្រ និងការពិនិត្យជម្ងឺ។ និងចែកចាយនូវព័ត៌មានបានទាន់ពេលវាលាទៅកាន់មនុស្សរាបលាននាក់ទូទាំងពិភពលោក។ គុណវិបត្តិនៃការប្រើប្រាស់ប្រព័ន្ធព័ត៌មាន៖ កាត់បន្ថយការងារដោយសារសកម្មភាពស្វ័យប្រវត្តិដែលពីមុនធ្វើដោយមនុស្ស។ អាចអនុញ្ញាតឱ្យក្រុមហ៊ុនប្រមូលព័ត៌មានពីប្រវត្តិផ្ទាល់ខ្លួនអំពីមនុស្សផ្សេងៗ ដែលប្រព្រឹត្តបំពាននូវបុគ្គលភាពរបស់ពួកគេ។ ត្រូវបានគេប្រើប្រាស់ក្នុងទិដ្ឋភាពប្រចាំថ្ងៃជាច្រើន ដែលប្រព័ន្ធខាងក្រៅអាចបណ្ដាលឱ្យក្រុមហ៊ុនបង្អាក់ឬក៏សេវាដឹកជញ្ជូនហើយនឹងប្រទ័ន្ធទំនាក់ទំនងអាក់ដំណើរការទាំងមូល។ ការប្រើប្រាស់លើសលប់នៃប្រព័ន្ធព័ត៌មានអាចបណ្ដាលឱ្យមានសម្ពាធផ្លូវចិត្ត ភាពស្មុគស្មាញនឹងបច្ចេកវិទ្យា និងបញ្ហាសុខភាពដទៃទៀត។ អ៊ីនធឺណេតអាចត្រូវបានគេប្រើប្រាស់ដើម្បីចែកចាយ Software ខុសច្បាប់ គ្មានច្បាប់កម្មសិទ្ធិបញ្ញា ដូចជាសៀវភៅ អត្ថបទជាដើម។
    7. Note: នៅសំណួរមួយ គឺ ចុរពន្យល់មុខងារសំខាន់ៗនៃការរៀបចំអង្គភាព?

    Monday, December 19, 2016

    Cpu computer


    cpu









    keyboad


    technology




    ram computer







    ចក្ខុវិស័យ/Vision

    ក្រុមហ៊ុនយើងខ្ញុំ ខិតខំប្រឹងប្រែងដើម្បី៖

    • ធ្វើឱ្យគេទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ ថាតែ និងកាហ្វេកម្ពុជា ពិតមានគុណភាព និងអនាម័យខ្ពស់
    • បង្កើតវប្បធម៌សហប្រតិបត្តិការ នៅតាមបណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលគាំទ្រ ឱ្យទទួលបានជោគជ័យខ្ពស់ ព្រមទាំងដៃគូសហប្រតិបត្តិការជាច្រើនទៀត។

    Thursday, November 17, 2016

    ចក្ខុវិស័យ បេសកកម្ម

    ចក្ខុវិស័យ

              ក្រុមហ៊ុនយើងខ្ញុំ ខិតខំប្រឹងប្រែងដើម្បី៖
    • -        ធ្វើឱ្យគេទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ ថាជាតែ និងកាហ្វេកម្ពុជា ដែលមានគុណភាព និងអនាម័យខ្ពស់។
    • -        បង្កើតវប្បធម៌សហប្រតិបត្តិការ នៅតាមបណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលគាំទ្រឱ្យទទួលបានជោគជ័យខ្ពស់ ព្រមទាំងដៃគូសហប្រតិបត្តិការជាច្រើនទៀត។


    បេសកកម្ម

              ក្រុមហ៊ុនយើងខ្ញុំ នឹងផ្ដល់ឱកាសជូនដល់ប្រជាជន និងអតិថិជននូវ៖
    • -        ផ្ដល់ តែ និងកាហ្វេ ដែលមានគុណភាពល្អ និងឱ្យបានគ្រប់គ្រាន់ជូនដល់អតិថិជន។
    • -        ផ្ដល់ឱកាសការងារជូនដល់ប្រជាជននៅតំបន់ខេត្តកំពត និងខេត្តមណ្ឌលគីរី ក៏ដូចជាខេត្តដទៃទៀត។
    • ពង្រីកបណ្ដាញចែកចាយផលិតផលឱ្យមានប្រសិទ្ធិភាព។