Assignment

រំលឹកមេរៀន

  1. ក្រុមហ៊ុនជាច្រើនប្រើប្រព័ន្ធព័ត៌មាន ដើម្បីរស់រាន និងទទួលបានជោគជ័យ ប្រព័ន្ធព័ត៌មានអាចជួយឱ្យក្រុមហ៊ុនជាច្រើនពង្រីកសក្ដានុពលទៅទីតាំងឆ្ងាយៗ ដោយធ្វើការផ្ដល់នូវផលិតផល និងសេវកម្មថ្មីៗ កែទម្រង់ការងារ និងចរន្តការងារ ហើយធ្វើឱ្យមានការផ្លាស់ប្ដូរយ៉ាងល្អប្រសើរបំផុត នូវមធ្យោបាយ ដែលពួកគេអាចធ្វើអាជីវកម្មបាន។
  2. កត្តាដែលធ្វើឱ្យពិភពលោកមានការផ្លាស់ប្ដូរធ្វើការពាណិជ្ជកម្ម​មាន បម្រែបម្រួលទី១គឺការលេចឡើង និងការពង្រីកនៃសេដ្ឋកិច្ចសកល។ បម្រែបម្រួលទី២គឺ ការផ្លាស់ប្ដូរនៃសង្គម និងសេដ្ឋកិច្ចបែបឧស្សាហកម្មឱ្យចូលទៅក្នុងសេដ្ឋកិច្ចសេវកម្ម ផ្អែកលើព័ត៌មាន និងចំណេះដឹង។ បម្រែបម្រួលទី៣ គឺជាការផ្លាស់ប្ដូរនូវសហគ្រាស ពាណិជ្ជកម្ម។ បម្រែបម្រួលទី៤ គឺការលេចឡើងនូវក្រុមហ៊ុនទំនើប។
  3. ប្រព័ន្ធព័ត៌មាន គឺជាសំណុំនៃធាតុផ្សំ ដែលជាប់ទាក់ទងគ្នាដែលប្រមូល និងទទួលមកវិញ ដំណើរការ រក្សាទុក ហើយចែកចាយព័ត៌មាន ដើម្បីគាំទ្រការធ្វើសេចក្ដីសម្រេចចិត្ត ការសហប្រតិបត្តិការ និងការត្រួតពិនិត្យនៅក្នុងអង្គភាព។ ព័ត៌មាន មានន័យថាជាទិន្ន័យ ដែលបញ្ចូលក្នុងទម្រង់មួយដែលមានអត្ថន័យ និងមានប្រយោជន៍ដល់មនុស្សជុំវិញខ្លួន។ ទិន្ន័យ គឺជាសង្វាក់នៃព័ត៌មានដើម ដែលតំណាងឱ្យព្រឹត្តិការណ៍កើតឡើងក្នុងអង្គភាព ឬក៏បរិយាកាសដែលអាចមើលឃើញមុនពេលដែលពួកវាត្រូវបានគេរៀបចំចូលទៅក្នុងទម្រង់មួយដែលមនុស្សអាចមើលយល់ និងប្រើប្រាស់បាន។
  4. អ្នកគ្រប់គ្រងត្រូវដឹងពីការប្រកួតប្រជែងក្នុងបរិយាកាសអាជីវកម្ម ហើយពួគេកំណត់នូវយុទ្ធសាស្ដ្រក្រុមហ៊ុន ដើម្បីឆ្លើយតបនឹងចែកធនធានមនុស្ស និងហិរញ្ញវត្ថុ ដើម្បីសម្រេចឱ្យបាននូវយុទ្ធសាស្ដ្រ​ ហើយនឹងសម្របសម្រួលការងារ។ ហើយការគ្រប់គ្រងបែងចែកជា៣កម្រិត៖ Senior Manager (ជាអ្នកធ្វើការសម្រេចចិត្តជាយុទ្ធសាស្ដ្ររយៈពេលវែង អំពីផលិតផល និងសេវាត្រូវផលិត) Middle Manager​​ (អនុវត្តន៍កម្មវិធី និងផែនការរបស់អ្នកគ្រប់គ្រងថ្នាក់ខ្ពស់) Operational Manager (ទទួលខុសត្រូវក្នុងការត្រួតពិនិត្យសកម្មភាពប្រចាំថ្ងៃ។​
  5. នៅលើInternetយើងអាចធ្វើបានជាច្រើននូវមុខងារ៖​ Communication and Collaborate (អាចផ្ញើរសារអេឡិចត្រូនិច ទិន្នន័យ ឯកសារ និងការនិយាយឆ្លើយឆ្លងតាមប្រព័ន្ធអេឡិចត្រូនិច) Access Information (ស្រាវជ្រាវឯកសារ ទិន្ន័យ ប្រព័ន្ធផ្ទុកទិន្ន័យ និងកាតាឡុកផ្សេងៗ អានសៀវភៅតាមប្រព័ន្ធអេឡិចត្រូនិច ហត្ថកម្ម នឹងផ្សព្វផ្សាយពាណិជ្ជកម្ម) Participate in Dscussions​ (ចូលរួមកិច្ចពិភាក្សាជាអន្តរក្រុម ​ការបញ្ចូនសម្លេង) Supply Inormation (ការផ្ទេរឯកសារ កម្មវិធីកុំព្យូរទ័រ ក្រាហិ្វច ចលនា សម្លេង ឬវីដេអូ) Find Entertainment (លេងហ្គេម មើលវីដេអូខ្លីៗ ស្ដាប់សម្លេង និងតន្ត្រី អានព័ត៌មាន ឬព្រឹត្តិការណ៍តាមរយៈទស្សនាវដ្ដី ឬសៀវភៅ តាមអ៊ីនធីណេត) Exchange Business Transaction (ផ្សព្វផ្សាយ ធ្វើការលក់ និងទិញទំនិញ ឬសេវកម្ម)​។
  6. គុណសម្បត្តិនៃការប្រើប្រាស់ប្រព័ន្ធព័ត៌មាន៖ ប្រព័ន្ធព័ត៌មាន អាចធ្វើការគណនាឬដំណើរការសន្លឹកការងារលឿនជាងមនុស្ស។ ប្រព័ន្ធព័ត៌មានអាចជួយក្រុមហ៊ុនរៀនសូត្របានច្រើនអំពីលក្ខខណ្ឌទិញលក់ ហើយនឹងការនិយមចូលរបស់អតិថិជនរបស់ពួកគេ។ ប្រព័ន្ធព័ត៌មានអាចផ្ដល់ឱ្យប្រសិទ្ធភាពថ្មីតាមរយៈសេវាដូចជា ATM, Telephone System, អាកាសយានដ្ឋាន គ្រាប់គ្រងដោយកុំព្យូរទ័រ ហើយនឹងឧបករណ៍ស្ទង់អាកាសធាតុ។ ប្រព័ន្ធព័ត៌មាន អាចជួយឱ្យមានលទ្ធភាពក្នុងការវះកាត់ វិទ្យាសាស្ដ្រ និងការពិនិត្យជម្ងឺ។ និងចែកចាយនូវព័ត៌មានបានទាន់ពេលវាលាទៅកាន់មនុស្សរាបលាននាក់ទូទាំងពិភពលោក។ គុណវិបត្តិនៃការប្រើប្រាស់ប្រព័ន្ធព័ត៌មាន៖ កាត់បន្ថយការងារដោយសារសកម្មភាពស្វ័យប្រវត្តិដែលពីមុនធ្វើដោយមនុស្ស។ អាចអនុញ្ញាតឱ្យក្រុមហ៊ុនប្រមូលព័ត៌មានពីប្រវត្តិផ្ទាល់ខ្លួនអំពីមនុស្សផ្សេងៗ ដែលប្រព្រឹត្តបំពាននូវបុគ្គលភាពរបស់ពួកគេ។ ត្រូវបានគេប្រើប្រាស់ក្នុងទិដ្ឋភាពប្រចាំថ្ងៃជាច្រើន ដែលប្រព័ន្ធខាងក្រៅអាចបណ្ដាលឱ្យក្រុមហ៊ុនបង្អាក់ឬក៏សេវាដឹកជញ្ជូនហើយនឹងប្រទ័ន្ធទំនាក់ទំនងអាក់ដំណើរការទាំងមូល។ ការប្រើប្រាស់លើសលប់នៃប្រព័ន្ធព័ត៌មានអាចបណ្ដាលឱ្យមានសម្ពាធផ្លូវចិត្ត ភាពស្មុគស្មាញនឹងបច្ចេកវិទ្យា និងបញ្ហាសុខភាពដទៃទៀត។ អ៊ីនធឺណេតអាចត្រូវបានគេប្រើប្រាស់ដើម្បីចែកចាយ Software ខុសច្បាប់ គ្មានច្បាប់កម្មសិទ្ធិបញ្ញា ដូចជាសៀវភៅ អត្ថបទជាដើម។
  7. Note: នៅសំណួរមួយ គឺ ចុរពន្យល់មុខងារសំខាន់ៗនៃការរៀបចំអង្គភាព?

0 comments:

Post a Comment