សំណួរត្រៀមប្រឡង
១) តើលោក Blaise Pascal ជានរណា?
ហើយគាត់មានធ្វើអ្វីខ្លះនៅសម័យនោះ?
ចម្លើយ៖ គាត់ជាគណិតវិទូជនជាតិបារាំង
បានបង្កើតអ្វីដែលគេជឿគេថាម៉ាស៊ីនគិតលេខដំបូងនៅឆ្នាំ១៦៤២ ដែលមានឈ្មោះថា Mechanical
Adding Machine
ម៉ាស៊ីនេះអាចសម្របសម្រួលខ្លួនដូចនឹងគោលការណ៍ប្រើប្រាស់ Abacus ដែរ ប៉ុន្តែវាខុសគ្នាត្រង់ការប្រើប្រាស់ដៃក្នុងការរាប់ចំនួន។
២) តើពាក្យ Computer System មានន័យយ៉ាងដូចម្ដេចខ្លះ?
ចូរបកស្រាយ?
ចម្លើយ៖ ប្រព័ន្ធកុំព្យូរទ័រទំនើបមាន CUP, Primary
Storage, Secondary Storage, Input Device, Output Device and communication
device។ CPU បម្លែងទិន្នន័យដើម
ទៅជាទម្រង់មួយដែលមានប្រយោជន៍
ហើយត្រួតពិនិត្យទៅលើផ្នែកដទៃទៀតនៃប្រព័ន្ធកុំព្យូរទ័រ។ Primary Storageរក្សាទុកនូវទិន្នន័យ និងពាក្យបញ្ជាកម្មវិធីនៅពេលកំពុងដំណើរការ។ ដោយឡែក
Secondary Storage រក្សាទិន្នន័យ និងកម្មវិធី
ពេលដែលពួកគេមិនត្រូវបានគេកំពុងប្រើប្រាស់ក្នុងដំណើរការ។ Input Device ដែលមាន Keyboard or Mouse បម្លែងទិន្នន័យ
និងពាក់បញ្ជារឱ្យទៅជាទម្រង់អេឡិចត្រូនិច សម្រាប់ដាក់បញ្ចូលទៅក្នុងកុំព្យូរទ័រ។
Out Device បម្លែងទិន្ន័យអេឡិចត្រូនិច
ដែលបង្កើតដោយប្រព័ន្ធកុំព្យូរទ័រហើយបង្ហាញពួកវានៅក្នុងទម្រង់មួយដែលអ្នកប្រើប្រាស់អាចយល់បាន។
communication device ផ្ដល់ឱ្យទំនាក់ទំនងរវាងកុំព្យូរទ័រ
និងបណ្ដាញទំនាក់ទំនងBuses គឺជាសៀគ្វីសម្រាប់ដឹកនាំ
Data ហើយនិងសញ្ញា ក្នុងចំណោមផ្នែកផ្សេងៗនៃប្រព័ន្ធកុំព្យូរទ័រ។
៣) តើពាក្យ ALU និង CU
មកពីអ្វី? ហើយវាមានតួនាទីធ្វើអ្វីខ្លះចំពោះកុំព្យូរទ័រ?
ចម្លើយ៖ ALU is the Arithmetic-Logic
Unit មានន័យថា ផ្នែកគណនា , CU is Control Unit មានន័យថា ផ្នែកត្រួតពិនិត្យ។ ALU
បំពេញនូវគោលការណ៍តក្កវិទ្យា ហើយនឹងប្រតិបត្តិការគណនារបស់កុំព្យូរទ័រ។ វាបូក ដក
គុណ ចែក និងកំណត់ថាតើជាចំនួនវិជ្ជមាន ឬអវិជ្ជមាន ឬស្មើសូន្យ។ ចំណែកឯ CU សម្របសម្រួល
ឬគ្រប់គ្រងត្រួតពិនិត្យទៅលើផ្នែកដទៃទៀតនៅលើប្រព័ន្ធកុំព្យូរទ័រ
ដូចជាអានកម្មវិធីកុំព្យូរទ័រដែលបានផ្ទុក ពាក្យបញ្ជាមួយ អានម្ដង
ហើយសម្ដៅទៅរកសមាសធាតុដទៃទៀតនៃប្រព័ន្ធកុំព្យូរទ័រ
ដើម្បីបំពេញកិច្ចការចាំបាច់របស់កម្មវិធី។
៤) តើម៉ាស៊ីន Computer
មានប៉ុន្មានប្រភេទ?អ្វីខ្លះ?ចូរប្រាប់ពីប្រភេទនិមួយៗ។
ចម្លើយ៖ ម៉ាស៊ីន Computer មាន៣ប្រភេទគឺ Microcomputer Systems, Midrange Systems, and
Mainframe Systems.
៥) តើ Hacker និង Virusគឺជាអ្វី?
ចូរបង្ហាញ?
ចម្លើយ៖ Hacker គឺជាអ្នកចូលដំណើរការប្រព័ន្ធខុសច្បាប់
លើក្រុមហ៊ុនក្នុងគោលដៅរកប្រាក់ចំណេញ ធ្វើបទឧក្រិដ្ឋ ឬការកម្សាន្ដផ្ទាល់ខ្លួន។ Hacker ច្រើនតែចាក់សោរលើឯកសារ ឬបំផ្លាញកម្មវិធីដែលអាចលាក់ឯកសារពីប្រព័ន្ធ
ឬបណ្ដាញ។ ចំណែកឯ Virus សូមស្រាវជ្រាវដោយខ្លួនឯង។
0 comments:
Post a Comment